ត្រឡប់ក្រោយ

តំណាងរាស្រ្តសង្រ្គោះជាតិត្រូវបញ្ជូនទៅក្រៅប្រទេស ដោយសារបាក់ឆ្អឹងច្រើនកន្លែង

តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​ ពីររូប​ដែលរង​ការ​វាយ​ប្រហារ​ឲ្យ​រងរបួសធ្ងន់កាលពីថ្ងៃច័ន្ទ ត្រូវ​បាន​គណបក្ស​រៀបចំ​បញ្ជូន​ទៅព្យាបាល​នៅ​ប្រទេស​ថៃ ដោយ​មន្រ្តីគណបក្ស​អះអាង​ថា​មានបាក់ឆ្អឹងច្រើនកន្លែង។លោក យ៉ែម បុញ្ញ​ឫទ្ធិ ​អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ បានសរសេរនៅលើហ្វេសប៊ុករបស់លោក​នៅព្រឹកថ្ងៃ​អង្គារនេះ​ថា​ គណបក្សសង្គ្រោះជាតិសម្រេចបញ្ជូនតំណាងរាស្រ្តមណ្ឌល​ស្វាយរៀង លោក គង់ សភា និងតំណាងរាស្រ្ត​មណ្ឌលកំពង់ចាម លោក ញ៉យ ចំរើន ទៅព្យាបាលនៅក្រៅប្រទេស ដោយមានរបួសធ្ងន់និង​មានបាក់ឆ្អឹងជាច្រើនកន្លែង។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា