ត្រឡប់ក្រោយ

លោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ថាប្រើអំពើហិង្សា ដើម្បីបង្អាក់ដំណើរការបោះឆ្នោត

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បាន​ចាត់ទុក​ថា​បាតុកម្មនិងការប្រើអំពើហិង្សា​មកលើ​តំណា​ង​រាស្រ្តគណបក្ស​ សង្រ្គោះជាតិជា​យុទ្ធសាស្រ្ត​មួយ​របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងការ​បន្ត​​កាន់​អំណាច​ តាមរយៈ​ការបង្អាក់ដំណើរ​ការ​បោះឆ្នោត​នៅកម្ពុជា​​។លោក សម រង្ស៊ី​ ដែលកំពុងស្នាក់នៅប្រទេសបារាំង បានលើកឡើងបែបនេះនៅលើទំព័រ​ហ្វេសប៊ុកផ្លូវការរបស់លោក ជា​ការ​ឆ្លើយ​តប​នឹង​បាតុកម្ម​ទាមទារ​ឲ្យរដ្ឋសភា​ទម្លាក់​​លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា​​និងការ​​ផ្ទុះ​​ហិង្សាមកលើតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា