ត្រឡប់ក្រោយ

អាមេរិកអំពាវនាវឲ្យមានការស៊ើបអង្កេតការប្រើហិង្សាលើតំណាងរាស្រ្តបក្សប្រឆាំង

សហរដ្ឋអាមេរិក ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ករណី​ការ​ប្រើ​ហិង្សាលើ​ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ពីររូប ឲ្យ​បានពេញលេញនិងប្រកបដោយតម្លា​ភាព។​បន្ទាប់ពីតំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក គង់ សភា និង​លោក ញ៉យ ចំរើន បាន​​រងរបួសបែកក្បាលនិង​របួ​ស​មុ​ខ​​និង​រថយន្តត្រូវបាន​វាយកម្ទេចនៅ​ម៉ោង​ ប្រហែល​១២​ថ្ងៃត្រង់ថ្ងៃ ក្រោ​​យ​ពីមានការផ្ទុះ​ហិង្សាពីសំណា​​ក់​ក្រុម​បាតុករដែល​តវ៉ានៅមុខ​រដ្ឋសភា ​ ទាមទារឲ្យដកតំណែង​​អនុប្រធានគណបក្ស​​សង្រ្គោះ​ជាតិនិង​ជា​អ​នុប្រ​ធានទី១នៃ​ រដ្ឋសភា លោក កឹម សុខា នៅ​មុខ​វិមាន​រដ្ឋ​សភា​នៅព្រឹក​ថ្ងៃចន្ទនេះ។​សេចក្តីថ្លែងការណ៍​ របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចេញផ្សាយកាលពីថ្ងៃចន្ទនេះ​បានឲ្យ​ ដឹងថា ការអ​នុ​ វត្តសេរីភាពក្នុងការប្រមូលផ្តុំគ្នានិងសេរីភាពក្នុងការនិយាយស្តីមិនមែនជាហេតុផលត្រឹមត្រូវសម្រាប់ ​​ការ​ប្រព្រឹត្តអំពើហិង្សានោះទេ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា