ត្រឡប់ក្រោយ

លោកហ៊ុន សែន ទាមទាឲ្យលោកសម រង្សីសុំទោសជាសាធារណៈដើម្បីបញ្ចប់ជម្លោះនយោបាយ

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារាំង​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​គំនិត​និង​ផែនការ​មិន​ស្មោះត្រង់ ដោយ​មាន​បំណង​ព្យាបាទ​លោក​។ លោក​ថា ចំពោះ​មេ​បក្ស​ប្រឆាំង លោក​សម រង្សី គឺ​ត្រូវ​ធ្វើការ​សុំទោស​លោក​ជា​សាធារណៈ ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​មកលើរូបលោក ដើម្បី​ធ្វើឲ្យ​ទំនាក់ទំនង​នយោបាយ អាច​ឈាន​មក​រក​ភាពប្រក្រតី​វិញ​បាន​។ កា​ថ្លែង​របស់លោក​ហ៊ុន សែន​បែប​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​បារាំង និង​និស្សិត​កម្ពុជា ជាង​មួយ​ពាន់​នាក់ ដែល​កំពុង​សិក្សា​នៅទីនេះ កាលពី​ថ្ងៃទី​២៥ តុលា ឆ្នាំ​២០១៥​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា