ត្រឡប់ក្រោយ

លោក កឹម សុខា ដឹកនាំមន្ត្រីគណបក្សទៅសួរសុខទុក្ខតំណាងរាស្ត្ររងរបួសនៅប្រទេសថៃ

 

មេដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​បាន​ចាក​ចេញ​ពីប្រទេស​កម្ពុជាទៅ​កាន់​ប្រទេស​ថៃកាលពីយប់ថ្ងៃអង្គារ។ ​បើ​តាម​ការ​អះអាង​របស់​លោក ​កឹម សុខ ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​គេហ​ទំព័រ ​Facebook ​របស់​លោក​ប៉ុន្មាន​នាទី​ចេញ​ដំណើរ ដែល​មានសេចក្តី​ទាំងស្រុង​ថា៖«ខ្ញុំ​ដឹក​នាំគណៈ​ប្រតិភូ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​រួម​មាន៖ ​លោក​ អេង ឆៃអ៊ាង ​លោក យ៉ែម បុញ្ញឫទ្ធិ ​និង​សហការី​មួយ​ចំនួន​ទៀត ​ទៅ​សួរ​សុខទុក្ខ​តំណាង​ រាស្ដ្រ គឺលោក​ញ៉យ ចំរើន ​និង​លោក ​គង់ សភា ​ដែល​រង​របួសជា​ទម្ងន់​ ដោយ​រងការ វាយ​ដំ​យ៉ាង​សាហាវ​ឃោរឃៅ​ពី​សំណាក់​បាតុករ ​ជាជនពាល​ក្នុងក្បួន​បាតុកម្ម​ ហិង្សា​នៅមុខ​រដ្ឋសភា ​កាលពី​ថ្ងៃ​ទី២៦ ​ខែ​តុលា​នេះ»។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា