ត្រឡប់ក្រោយ

លោក គង់ សភា ៖ សូមកុំមានវិប្បដិសារីអី ព្រោះជាកម្មរបស់ពួកអ្នកទេដែលទទួលយកមេដឹកនាំបែបអវិជ្ជា

តំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយរូប ដែល​ត្រូវបាន​បុរស​មួយក្រុម​វាយដំ​នៅ​ថ្ងៃ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នោះ ប្រកាស​ថា​លោកមិន​ចងគំនុំ​នឹង​ជនល្មើស​នោះទេ​។​លោក គង់ សភា តំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​ហ្វេ​សប៊ុក​របស់លោក កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​នេះ​ថា៖ “​មុន​នឹង​ខ្ញុំ​ចូល​វះកាត់​នៅ​ព្រឹកស្អែក​នេះ ខ្ញុំ​សូម​ប្រកាសថា មិន​ចងពៀ​ជាមួយ​អ្នក​ដែល​បាន​វ៉ៃ​ខ្ញុំ​ទេ​” ។ លោក​បន្តថា៖ “​នេះ​ជា​បញ្ជា​របស់​អ្នក​អំណាច​ខ្លាំង​តម្រូវឱ្យធ្វើ​អំពើ​បែប​នេះ តែ​សូម​កុំ​មាន​វិប្បដិសារីអី ព្រោះ​ជា​កម្ម​របស់​ពួក​អ្នក​ទេ​ដែល​ទទួល​យក​មេដឹកនាំ​បែប​អវិជ្ជា​”​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា