ត្រឡប់ក្រោយ

គណៈកម្មាធិការអចិន្រ្តយ៍នៃរដ្ឋសភា ប្រជុំពិភាក្សាសំណើដកលោក កឹម សុខា ពីតំណែង

តំណាងរាស្រ្ត​គណបក្ស​ ប្រជាជនកម្ពុជាពីររូប​បាន​ដាក់ញត្តិ​ទៅ​ប្រធានរដ្ឋសភា លោក ហេង សំរិន ស្នើ​ឲ្យ​ដក​​តំណែង លោក កឹម សុខា ជាអនុប្រធានទី១នៃ​រដ្ឋសភា ក្រោមហេតុផលថា​លោកធ្វើសកម្មភាព​ផ្ទុយពីរដ្ឋធ​​ម្មនុញ្ញ​​និង​ញុះញង់ឲ្យ​មាន​ បញ្ហាព្រំដែន។​តំណាងរាស្រ្តទាំងពីររូបនោះ មាន​លោក ប៉ែន បញ្ញា ជាប្រធានគណៈ កម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងលោក ជាម យៀប ជាប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិង​សវនកម្ម​នៃ​រដ្ឋសភា​។​នៅព្រឹកថ្ងៃសុក្រនេះ លោក ហេង សំរិន បាន​បើក​កិច្ច​ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយ ដើម្បីពិភាក្សានិង​​ពិនិត្យ​លើ​​ញត្តិ​នេះ និង​ដាក់ទៅប្រជុំសភាពេញអង្គ​នៅព្រឹកនេះ​ផងដែរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា