ត្រឡប់ក្រោយ

ប្រធានសភាស្នើលោក សម រង្ស៊ី បញ្ជូនឈ្មោះបេក្ខជនថ្មីជំនួសលោក កឹម សុខា

លោក ហេង សំរិន ប្រធានរដ្ឋសភា ស្នើ​ឲ្យ​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះជាតិ បញ្ជូន​ឈ្មោះ​បេក្ខជន​ថ្មី​សម្រាប់តំណែង​អនុប្រធានទី​១នៃ​រដ្ឋសភា ជំនួស​លោក​ កឹម សុខា ដែល​ត្រូវ​បាន​បោះឆ្នោតទម្លាក់​។​លោក ហេង សំរិន បាន​ចេញលិខិតមួយ​ចុះថ្ងៃទី៣០ខែតុលានេះ ដោយជម្រាប​ជូន​លោក សម រង្ស៊ី ពីការ​បោះឆ្នោត​ទម្លាក់លោក កឹម សុខា។ លោក ហេង សំរិន បាន​បញ្ជាក់​ថា៖ “អាស្រ័យដូចបានជម្រាប​ជូន​ខាងលើ សូម​ឯកឧត្តម​ប្រធាន​បញ្ជូន​បេក្ខជន​សម្រាប់តំណែង​អនុប្រធានទី​១នៃ​រដ្ឋសភា នីតិកាលទី​៥ ដើម្បី​រ​ដ្ឋសភា​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​ជំនួស​តាមការគួរ”។លោក កឹម សុខា ត្រូវបានរដ្ឋសភា​នៅព្រឹកថ្ងៃសុក្រនេះ សម្រេចបោះឆ្នោតដកចេញពីតំណែង​ជាអនុប្រធានទី​នៃ​រដ្ឋសភា ដោយសំឡេង​៦៨លើ៦៨ សុទ្ធតែ​ជា​តំណាងរាស្រ្ត​គណបក្សប្រជាជនកម្ពុជា។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា