ត្រឡប់ក្រោយ

គ.ជ.ប ចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់សាកល្បងតាមប្រព័ន្ធកុំព្យូទ័រ

មន្ត្រី​ជាន់​ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឲ្យ​ដឹង​ថា គ.ជ.ប ចុះ​ឈ្មោះ​សាកល្បង​ជា​លើក​ដំបូង​របស់​ខ្លួន​តាម​ប្រព័ន្ធ​កុំព្យូទ័រ សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​រយៈពេល ១៥​ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​១ វិច្ឆិកា ដល់ថ្ងៃទី១៥ វិច្ឆិកា។មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​បាន​អះអាង​ថា បញ្ជី​ឈ្មោះ​សាកល្បង​នេះ​នឹង​ក្លាយ​ជា​ទិន្នន័យ​ដ៏​សុក្រឹត​មួយ ដែល​ពុំ​អាច​មាន​អ្នក​ណា​លួច​កែ ឬ​បន្លំ​បាន ជាពិសេស​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ទំនើប​នេះ វា​នឹង​កាត់​បន្ថយ​បាន​នូវ​ភាព​ចម្រូងចម្រាស​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា