ត្រឡប់ក្រោយ

លោក កឹម សុខា៖ អំពើឃោរឃៅថ្មីៗនេះ ធ្វើឲ្យបក្សប្រឆាំងមិនអាចធ្វើសកម្មភាពបាន

ការ​កើន​ឡើង​កម្តៅ​នយោបាយ​នៅ​កម្ពុជា​ នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ ​ដោយ​ពេល​នេះ​គណបក្ស​សង្រ្គោះ​ជាតិ​បាន ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ ចំពោះ​អំពើ​ឃោរ​ឃៅ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ថ្មីៗនេះ​ បាន​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​អាច​ធ្វើ​សកម្មភាព​តាម​តួនាទី​របស់​ខ្លួន​បាន។អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​និង​ជា​អតីត​អនុ​ប្រធាន​រដ្ឋ​សភា ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​កាលពី​ព្រឹក​ថ្ងៃទី១​ថា ​អំពើ​ឃោរ​ឃៅនា​ប៉ុន្មាន​សប្តាហ៍​នេះ ​បាន​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​អាច​ធ្វើ​សកម្មភាព​តាម​តួនាទី​របស់​ខ្លួន​បាន​ទេ ​បើ​បរិយាកាស​នយោបាយ​បែន​នេះ​នៅ​តែ​បន្ត​។​តាម​រយៈ​សេច​ក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ នៅ​ថ្ងៃទី១ ​វិច្ឆិកា ​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​ក៏​ឲ្យ​ដឹង​ដែរ​ថា​ការ​យឺត​យ៉ាវ​ ក្នុង​ការ​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់ ​គឺ​មិន​បាន​បង្ហាញ​ទំនុក​ចិត្ត​ដល់​មហាជន​ ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា