ត្រឡប់ក្រោយ

រដ្ឋាភិបាលចេញបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធសហការជាមួយគយនិងរដ្ឋាករទប់ស្កាត់ការរត់គេចពន្ធ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចេញ​បទបញ្ជា​ថ្មី​មួយសម្រាប់​ការ​បង្កើ​នប្រសិទ្ធ​ភាព​ក្នុង​ការ​​ បង្រ្កាប​បទ​ល្មើ​សរត់គេចពន្ធ ដោយ​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​គយនិងរដ្ឋាករ​​ សហការជាមួយកងកម្លាំងប្រដាប់អាវុធ​លើ​ការ​បង្រ្កាបបទល្មើសគេចពន្ធនានា។​លោក ហ៊ុន សែន បាន​លិខិត​បញ្ជា​មួយ​ចុះថ្ងៃទី​៩ខែតុលា ឆ្នាំ​​២០១៥ ដែល​ជា​វិធានមួយក្នុង​ការ​បង្កើនប្រសិទ្ធ​ភាព​ក្នុងការទប់ស្កាត់​ និងបង្រ្កាប​អំពើរត់គេចពន្ធ។ លិខិត​បញ្ជា​ឲ្យ​ដឹងថា​កន្លងទៅ​រដ្ឋាភិបាល​​បាន​ចេញ​ជា​​​បន្តបន្ទាប់​ នូវអនុក្រឹត្យ លិខិត​បញ្ជា​ឬ​សារាចរណែនាំ​នានា​ ដើម្បី​បង្កើ​នប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​និងកែ​ទម្រង់សដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​សាធារណៈ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា