ត្រឡប់ក្រោយ

តំណាងរាស្រ្តបក្សប្រឆាំងថាកុំឲ្យយកអ្នកបើករថយន្តធ្វើជាលេស ករណីវាយតំណាងរាស្រ្ត

អ្នក​បើក​រថយន្ត​ឲ្យ​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ ​កាលពីថ្ងៃ​ចន្ទម្សិលមិញ​ មិន​បាន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះទេ​​ ដោយ​លើក​ឡើង​ថា​លោក​បាន​បំភ្លឺ​រួចអស់ហើយទៅសមត្ថកិច្ច។​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកោះហៅលោក ផល ភក្តី ដែលជា​អ្នក​បើក​រថយន្ត​របស់​តំណាងរាស្រ្ត លោក គង់ សុភា ចូលមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោ​ង​៨និង៣០នាទី ដើម្បីមកបំភ្លឺជាសាក្សី ករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្រ្ត។ជា​ការ​ឆ្លើយ​តប លោក​ ផល ភក្តី សរសេរក្នុង​លិខិត​មួយ​ថា​កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ កម្លាំងនគរ​បាលចម្រុះចំនួន៦រូបបានម​កសួរយកចម្លើយបំភ្លឺអស់រយៈពេលជិយ​ ៣ម៉ោង(ចាប់ពីម៉ោង១០ព្រឹកដល់​ម៉ោ​ង១​២និង៤៥នាទីរសៀល​) នៅក្នុងវិមានរដ្ឋសភា នៅក្នុងបន្ទប់របស់អ្នកតំណាងរាស្រ្ត លោក ហូរ វ៉ាន់​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា