ត្រឡប់ក្រោយ

ប្រជាពលរដ្ឋជិត៤ពាន់នាក់ បានទៅចុះឈ្មោះបោះឆ្នោតសាកល្បង ត្រឹមរយៈពេល២ថ្ងៃ

ក្នុងរយៈពេល២ថ្ងៃ នៃដំណើរការ ចុះឈ្មោះបោះឆ្នោត សាកល្បងនៅទូទាំង រាជធានី-ខេត្ត២៥ មានប្រជាពលរដ្ឋ បាននាំគ្នា ចុះឈ្មោះចំនួន៣,៦៩៧នាក់។

យោងតាមលទ្ធផល បណ្តោះអាសន្ន នៃការចុះបោះឆ្នោតនៅថ្ងៃទី២ វិច្ឆិកា របស់គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សរុបភូមិទាំងអស់មាន៤១ក្នុង២៥-រាជធានី-ខេត្ត ។ គិតជាចំនួនភាគរយវិញ មាន១១,២៩ភាគរយដែលបានចុះឈ្មោះបោះឆ្នោត។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា