មន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការព្រំដែនកម្ពុជា ចោទថា វៀតណាម ចង់បានទឹកដីរបស់កម្ពុជា នៅតំបន់ដាក់ដាំ ដែលជាទីតាំងមិនទាន់មានការឯកភាពគ្នា រវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាម។លោក វ៉ា គឹមហុង លើកឡើងបែបនេះ នៅថ្ងៃទី៣ វិច្ឆិកា បន្ទាប់ពីក្រសួងការបរទេសវៀតណាម កាលពីថ្ងៃទី០២ ខែវិច្ឆិកា បានចេញសេចក្ដីថ្លែងការណ៍ដ៏កម្រមួយ ដែលប្រតិកម្មនឹងសំដីរបស់ លោក ហ៊ុន សែន ទាក់ទងរឿងដីនៅព្រំដែនកម្ពុជា-វៀតណាម។សេចក្ដីថ្លែងការណ៍ដដែលអះអាងថា តំបន់ព្រំដែនដាក់ដាំ ស្ថិតក្នុងបូរណភាពរបស់វៀតណាម។