ត្រឡប់ក្រោយ

បុរស៣នាក់ចេញមុខសារភាពបានប្រព្រឹត្តអំពើហិង្សាបង្ករបួសស្នាម លើអ្នកតំណាងរាស្ត្រ២នាក់របស់ CNRP

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ជន​ដៃដល់​ដែល​បាន​បង្ក​របួស​ស្នាម​លើ​អ្នកតំណាង​រាស្ត្រ​២​រូប​ គឺ​ឯកឧត្តម​ ញ៉​យ​ ចំរើន​ និង​ឯកឧត្តម​ គង់​ សភា​ បាន​ចេញ​មក​បង្ហាញខ្លួន​ចំពោះ​មុខ​គណៈកម្មការ​ស្រាវជ្រាវ​ ស៊ើបអង្កេត​ ករណី​បង្ក​របួស​ស្នាម​លើ​អ្នកតំណាង​រាស្ត្រ​ របស់​ក្រសួងមហាផ្ទៃ​ មាន​ចំនួន​៣​នាក់​។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា