មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៊ី និងលោក កឹម សុខា បានវិលត្រឡប់មកដល់កម្ពុជាវិញហើយកាលពីយប់ថ្ងៃអង្គារ គឺចំពេលដែលគណបក្សនេះ និងគណបក្សកាន់អំណាចមានភាពតានតឹងផ្នែកនយោបាយ។មេដឹកនាំគណបក្សជំទាស់ លោក សម រង្ស៊ី បានមកដល់ប្រទេសកម្ពុជាហើយនៅយប់ថ្ងៃអង្គារនេះ ទោះជាលោករងការគំរាម ហើយមន្ត្រីគណបក្សរបស់លោករងការវាយប្រហារ និងចាប់ដាក់គុកក្តី។ លោក សម រង្ស៊ី និយាយថា លោកនឹងបន្តដោះស្រាយរឿងនយោបាយតាមរយៈវប្បធម៌សន្ទនាជាមួយនឹង គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។