ត្រឡប់ក្រោយ

សកម្មជនបក្សប្រឆាំងនៅពោធិ៍សាត់ត្រូវកាត់ទោសឲ្យជាប់គុក៥ឆ្នាំពីបទកាប់រានដីព្រៃ

មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ពី​បទ​កាប់​រុករាន​ដី​ព្រៃ​បម្រុង​ទុក ដែល​ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នឹង​រៀបចំ​បណ្ដឹង​ប្ដឹង​ឧទ្ធរណ៍ បន្ទាប់​ពី​ចៅក្រម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​គុក​កូន​ក្ដី​របស់​ខ្លួន​រយៈ​ពេល ៥​ឆ្នាំ។ មេធាវី និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ចាត់​ទុក​សាលក្រម​នេះ​ថា មាន​ភាព​អយុត្តិធម៌។ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ដែល​កាន់​សំណុំ​រឿង​នេះ គឺ​លោក ម៉ៅ ស៊ីណា បដិសេធ​មិន​អត្ថាធិប្បាយ​ថា លោក​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក សោម សារាវុត ឬ​យ៉ាង​ណា​នោះ​ទេ កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ​បន្ទាប់​ពី​ចៅក្រម​រូប​នេះ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​លោក សោម សារាវុត កាល​ពី​រសៀល​​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា