ត្រឡប់ក្រោយ

គណបក្សសង្រ្គោះជាតិអះអាងថាជនដៃដល់វាយតំណាងរាស្រ្តមានលើសពីបីនាក់

លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្សសង្រ្គោះជាតិ​ឲ្យ​ដឹង​ថានៅថ្ងៃពុធនេះ​ថា ​ជនដៃដល់​ពាក់ព័ន្ធ​នឹង​ការវាយដំលើតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី​២៦ខែតុលា​ មានចំនួន​លើសពីបីនាក់​។

សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពី​យប់ថ្ងៃអង្គារឲ្យដឹ​ង​ថា​នៅម៉ោង៤និង៣០នាទី​ល្ងាចនេះ ជនដៃដល់បង្ក​របួសស្នាមលើអ្នកតំណាងរាស្រ្ត​ បានបង្ហាញ​ខ្លួន​នៅចំពោះមុខ​គណៈកម្មការ​ស្រាវជ្រាវ​ ស៊ើបអង្កេត​នៃក្រសួងមហាផ្ទៃ ករណីបង្ករបួសស្នាមលើតំណាងរាស្រ្ត។​ ពួកគេត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ​ពុធនេះ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា