ត្រឡប់ក្រោយ

បុរស៣នាក់ដែលសារភាពថាវាយតំណាងរាស្ត្រត្រូវបានឃុំខ្លួនបណ្តោះអាសន្ន

ជនសង្ស័យ៣នាក់ដែលបានសារភាពថា ពួកគេបានវាយតំណាងរាស្ត្រគណបក្សប្រឆាំងនោះ ត្រូវបាន​តុ​លាការ​​សម្រេចឃុំខ្លួនបណ្តោះអាសន្ន ដាក់ពន្ធនាគារព្រៃសកាលពីថ្ងៃពុធម្សិលមិញនេះ ។ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានឲ្យអ្នកសារព័ត៌មានដឹងថា បុរសទាំង៣នាក់នោះ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយមានស្ថានទំងន់ទោស និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ដោយចេតនា។យោងតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ គឺជនសង្ស័យទាំងនោះ ប្រឈមនឹងជាប់ទោសពី២ ទៅ៥ឆ្នាំ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា