ត្រឡប់ក្រោយ

អ្នករាយការណ៍ពិសេសអ.ស.ប ខាងសិទ្ធិសេរីភាពមកកម្ពុជានៅសប្តាហ៍នេះ

លោក ម៉េណា គីអេ (Maina Kiai) អ្នករាយការណ៍​ពិសេសរបស់​អង្គការសហប្រជាជាតិ(អ.ស.ប)​ទទួលបន្ទុក​ផ្នែកសេរីភាព​ប្រមូលផ្តុំនិង​បង្កើត​​សមាគម នឹងមកបំពេញទស្សនកិច្ច​នៅកម្ពុជារយៈ​ពេល២ថ្ងៃ​នៅសប្តាហ៍​នេះ។  តំណាង​ការិយាល័យ​ឧត្តមស្នងកា​រ​ អង្គការសហប្រជាជាតិទ​ទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោកស្រី Wan-Hea Lee បានឲ្យដឹងតាម​សារ​អេឡិចត្រូនិចនៅ​ថ្ងៃព្រហស្បតិ៍នេះថាលោក ម៉េណា គីអេ នឹងមកបំពេញទស្សនកិច្ច​នៅថ្ងៃទី​៧ដល់ថ្ងៃទី​៨ខែ វិច្ឆិកានេះ។លោក​ស្រី​បញ្ជាក់​ថា៖ “នេះជា​ទស្សនកិច្ច​គ្រោងទុកមុន ហើយ​ជាទស្សនកិច្ច​ក្រៅផ្លូវការមួយ​ ដើម្បីចូលរួមព្រឹត្តិការណ៍​ជាលក្ខណៈសិក្សា”

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា