ត្រឡប់ក្រោយ

លោក ហ៊ុន សែន៖ ការលុបចោលបុណ្យអុំទូក មិនមែនខ្លាចបាតុកម្មនោះទេ

លោក​ នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បាន​បដិសេធថា​ការ​លុបចោល​បុណ្យអុំទូក មិនមែន​ដោ​យ​សារ​មានរឿងនយោបាយនៅពីក្រោយ ដោយ​សារ​​ខ្លាច​ការធ្វើបាតុកម្មរបស់អ្នកគាំទ្រ​គណបក្ស​ប្រឆាំងនោះទេ។​កាលពីថ្ងៃទី​៣១​ ខែតុលា ឆ្នាំ២០១៥ រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្តីពី​ការផ្អាក​​​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ ដែល​នឹង​ត្រូវ​ប្រារព្ធ​ចាប់ពី​ថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែវិច្ឆិកា ដោយ​លើកឡើងថា​​ឆ្នាំនេះ​ទឹកទន្លេ​មាន​កម្រិត​ទាប​ពេក ហើយ​កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត។​ក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់និង​ កែលម្អប្រព័ន្ធលូ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ថា​​ការមិ​នប្រារព្ធពិធីបណ្យ​អុំទូក​ដែលគ្រោងធ្វើឡើងនៅថ្ងៃ​ទី​២៤ ខែវិច្ឆិកាខាងមុខ ដោយ​សារកម្ពស់ទឹកទាប មិនមែនដោយ​សារ​រឿងនយោ​បាយ​នៅពីក្រោយនោះទេ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា