ត្រឡប់ក្រោយ

លោក ហ៊ុន សែន ព្រមានអ្នកវិភាគនិងអ្នករិះគន់ថាកុំព្រហើន

លោក​ នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមាន​អ្នក​វិភាគនិងអ្នករិះគន់មួយ​ចំនួនថា​"កុំព្រហើន​និងអត្ថាធិប្បាយ​ ដោយគ្មានការទទួលខុសត្រូវ"​ ករណី​លើកឡើងថា​​ការ​លុបចោល​បុណ្យអុំទូក ដោ​យ​សារ​​ខ្លាច​ការធ្វើបាតុកម្មរបស់​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង ពេល​ប្រជា​ជនឡើងមករាជធានីភ្នំពេញ។​​ក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់និង​ កែលម្អប្រព័ន្ធលូ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ថា​​ការមិ​នប្រារព្ធពិធីបណ្យ​អុំទូក​ដែលគ្រោងធ្វើឡើងនៅថ្ងៃ​ទី​២៤ ខែវិច្ឆិកាខាងមុខ ដោយ​សារកម្ពស់ទឹកទាប មិនមែនដោយ​សារ​រឿងនយោបាយ​នៅពីក្រោយនោះទេ។ លោក​ចាត់ទុក​អ្នករិះគន់​ទាំ​ង​នោះថា​មិនមែនជាអ្នក​ទន្លេ​នោះទេ។​ លោកបានថ្លែងបញ្ជាក់​ថា​៖ “…កុំលេងស្អី​ក៏នយោបាយ​នៅពីក្រោយ​”។លោក ហ៊ុន សែន ក៏បានព្រមាន​ថា៖ “សូមអ្នកវិភាគ​ទាំងឡាយ យល់​ឲ្យ​ច្បាស់​ កុំព្រហើន”

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា