ត្រឡប់ក្រោយ

លោក ហ៊ុន សែន ៖ អ្នកវាយតំណាងរាស្រ្តមិនមែនបាតុករប្រឆាំងលោក កឹម សុខា នោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថានៅថ្ងៃព្រហស្បតិ៍នេះ​ ​ជនដែលវាយ​តំណាងរាស្រ្ត​និងចូលសារ​ ភាពមិនមែនជាក្រុមបាតុករដែលតវ៉ាទម្លាក់លោក កឹម សុខា ពីអនុប្រធានទី​១នៃ​រដ្ឋសភា កាលពីថ្ងៃទី​២៦ខែតុលានោះទេ។ក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់និង​ កែលម្អប្រព័ន្ធលូ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ថា​​បាតុកម្មប្រឆាំងលោក កឹម សុខា ដោយ​សារ​មានបាតុកម្មនៅទីក្រុងប៉ារីស និងញូវយ៉ក ដែលលោក​ថា​គណប​ក្ស​សង្រ្គោះជាតិ​ជា​អ្នក​រៀបចំ។ លោក​បន្ត​ថា​បាតុកម្មណាក៏ដោយ​ ក៏មានអ្នក​រៀបចំរបស់គេ ដោយថា​មិនចំាបាច់ទៅស្រាវជ្រាវរកនោះទេ។ ទោះ​ជា​យ៉ាងណា លោក​ ហ៊ុន សែន មិន​បាន​បញ្ចេញឈ្មោះថា​តើ​នរណាជា​អ្នកដឹកនាំនោះទេ ដោយគ្រាន់តែ​លើកឡើងថា​អ្នករៀបចំនោះបានជូនដំណឹង​ទៅសាលារាជធានីភ្នំពេញ។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា