ត្រឡប់ក្រោយ

លោក ហ៊ុន សែន ប្រាប់បក្សប្រឆាំងថា បើចង់ឲ្យវប្បធម៌សន្ទនា នៅតែរឹងមាំ ត្រូវតែអប់រំ ផ្ទៃក្នុងបក្ស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថាបនិក «វប្បធម៌សន្ទនា» ហើយក៏ជាដៃគូសន្ទនា របស់លោក សម រង្ស៊ី ប្រ ធានកណបក្សសង្រ្គោះជាតិដែរនោះ បានប្រាប់មេបក្សរូបនេះ ឲ្យរក្សារបៀបរៀបរយ និងរៀបចំផ្ទៃក្នុងបក្សប្រសិន បើចង់ឲ្យវប្បធម៌សន្ទនា នៅតែរក្សាបានទៅមុខទៀតនោះ មិនត្រូវឲ្យកូនបក្សដើរជេរប្រមាថលើសម្តេច និងរាជរដ្ឋាភិបាលនោះទេ។នៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ និង កែលំអប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៣ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន បានរំលឹកថា កាលពីល្ងាចម្សិលមិញលោក ស ខេង ក្នុងនាមជាប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន និងលោក សម រង្ស៊ី ក្នុងនាមជាប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគច្រើនបានជួបសន្ទនាគ្នា។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា