ត្រឡប់ក្រោយ

លោក ហ៊ុន សែន ប្រាប់អ្នកគាំទ្រ គណបក្ស ប្រជាជនកម្ពុជា កុំប្រើហិង្សា

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានអំពាវនាវ ដល់អ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា កុំឲ្យប្រើហិង្សា បើទោះបីមានការ ជេរប្រមាថ ក៏ដោយ គឺត្រូវខាំមាត់ដើរចេញ។នៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ និង កែលំអប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៣ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន បានបញ្ជាក់ថា អ្នកគាំទ្រត្រូវតែចៀសវាង នូវអំពើបំផ្លិចបំផ្លាញ ប៉ះពាល់រូបរាងកាយ អាយុជីវិត និងទ្រព្យសម្បត្តិរបស់គេ បើទោះបីគេជេរប្រមាថ ក៏ដោយ ត្រូវតែខាំមាត់ ដើរចេញ។លោក បានបញ្ជាក់ថា លោកគាំទ្រសកម្មភាពតវ៉ា ដែលជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ តែ លោកមិនគាំទ្រការប្រើហិង្សានោះឡើយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា