ត្រឡប់ក្រោយ

តំណាងរាស្រ្តរងការវាយដំបបួលលោក ហ៊ុន សែន ស្បថដាក់ជីវិត រឿងថាជេរជនដៃដល់

តំណាងរាស្រ្តគណបក្ស ​សង្រ្គោះជាតិ​ពីររូប លោក ញ៉យ ចំរើន​និង​លោក គង់ សភា ​ដែលរងគ្រោះដោយ​សារ​ការ​វាយដំ ​កាលពីថ្ងៃទី​២៦ខែតុលា បានបបួលលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ស្បថដាក់ជីវិត​ ទាក់ទង​នឹង​ការលើកឡើង​ថា​តំណាងរាស្រ្ត​ជេរជនដៃដល់ ទើបបណ្តាល​ឲ្យ​មាន​ហិង្សាកើតឡើង។​ក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់និង​ កែលម្អប្រព័ន្ធលូ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃព្រហ​ស្បតិ៍ម្សិលមិញនេះ​ បាន​ថ្លែង​ថា​ជនដែលវាយ​តំណាងរាស្រ្ត​និងចូលសារ​ ភាពមិនមែនជាក្រុមបាតុករដែលតវ៉ាទម្លាក់លោក កឹម សុខា ពីអនុប្រធានទី​១នៃ​រដ្ឋសភា។ លោក​បានថ្លែងថា៖ ហើយ ​តាមដឹង​អារឿងហិង្សា​ហ្នឹង ហិង្សាហ្នឹង មិនមែនពួក​បាតុករវាយណា អាហ្នឹង​បើ​តាមការសិក្សា ពួកបាតុករ​រំសាយ​អស់ហើយ គេជេរ ឭគេផ្សាយអញ្ចឹង ​ល្ងាចមិញឃើញទូរទស្សន៍​ផ្សាយ។ អ្នកមក​សារភាព​ថា​បើកឡាន ​​ជេរខ្ញុំថាអាយ៉ងយួន…តែ​ឲ្យ​តែ​វាយខុសហើយ”។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា