ត្រឡប់ក្រោយ

លោក ឈាង វុន ដឹកនាំគណៈប្រតិភូទៅសួរសុខទុក្ខតំណាងរាស្រ្តដែលត្រូវវាយដំនៅប្រទេសថៃ

គណៈប្រតិភូរដ្ឋសភាដែល ​ដឹកនាំដោយលោក ឈាង វុន ប្រធានគណៈកម្មការ​កិច្ច​ការ​បរទេស សហប្រតិ​បត្តិកា​រអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា នឹង​ទៅ​ប្រទេស​ថៃ នៅថ្ងៃនេះ​​ ដើម្បី​សួរសុខ​ទុក្ខ​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ពីររូបគឺ​លោក​ គង់ សភានិងលោក ញ៉យ ចំរើន ដែល​រងការវាយ​ដំកាល​​ពីថ្ងៃទី​​២៦​ខែ​តុ​លា​ ឆ្នាំ​២០១៥។​សេចក្តីប្រកា​ សព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាដែលចេញផ្សាយកាលពីថ្ងៃ​​ព្រហស្បតិ៍ម្សិលមិញ​ ឲ្យ​ដឹង​ថា​ លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្ម​ការ កិច្ចការសាសនា វប្បធម៌និងទេសចរណ៍នៃរដ្ឋសភានិងលោកស្រី បាន ស្រីមុំ សមា​ជិ​កា​គណៈ​កម្មកា​រ​កិ​ច្ច​​កា​របរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនានិងព័ត៌មាននៃរដ្ឋសភា នឹង​ទៅ​សួរ​សុខទុក្ខ​តំណា​ងរា​ស្រ្ត​​ទាំងពីរ​រូប ចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែវិច្ឆិកា។ សេចក្តីប្រកាសបន្ត​ថា​ការសួរសុខទុក្ខនេះ ត្រូវ​បា​ន​​​​ចា​​ត់តាំង​ដោយលោក ហេង សំរិន ប្រធាន​រដ្ឋសភា។​​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា