លោក សួន សេរីរដ្ឋា ដែលបានចាប់ផ្តើមប្រឡូកនយោបាយ នៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់ ក្នុងឆ្នាំនេះបានចុះសំណេះសំណាល និងរៀបចំពិធី ទទួលសមាជិកថ្មី នៅស្រុកបាណន់ ខេត្តបាត់ដំបង។លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានអះអាងថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានប្រកាសនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ថា «ខ្ញុំជួបជាមួយនឹងបងប្អូនពលរដ្ឋអ្នកគាំទ្រ គណបក្សអំណាចខ្មែរ រាប់រយនាក់ នៅស្រុកបាណន់ ដែលផ្តាច់ខ្លួនមកពី គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សសង្គ្រោះជាតិ មកចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សអំណាចខ្មែរ»៕