ត្រឡប់ក្រោយ

ប្រធានាធិបតីអាមេរិកសន្យាពង្រឹងចំណងមិត្តភាពជាមួយកម្ពុជា

លោក បារ៉ាក់អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនសារអបអរសាទរថ្វាយ ​ព្រះមហាក្សត្រកម្ពុជាក្នុងឱកាស​កម្ពុជារំឭក​ខួបឯករាជ្យលើកទី៦២ នៅថ្ងៃ៩ ខែ​វិច្ឆិកា ដោយសន្យាពង្រឹងថែមទៀតមិត្តភាពជាមួយកម្ពុជា។សារលិខិតរបស់លោកអូបាម៉ា បានសរសេរថាតាងនាមឲ្យប្រជាជនអាមេរិក លោកសូមសម្ដែងនូវការជូនពររដល់ប្រជាជនកម្ពុជាក្នុឱកាសការរំលឹកខួបឯករាជ្យរបស់ខ្លួន។ កា​លពីឆ្នាំទៅមិញលោកស្រីមីហ្សែល បានមក​ធ្វើទស្សន​កិច្ច​នៅកម្ពុជាដែលជាការបញ្ជាក់អំពីទំនាក់​ ទំនងមិត្តភាពស៊ីជម្រៅ​រវាងប្រជាជនសហរដ្ឋ​អាមេរិក​និងកម្ពុជា។​សារលិខិតរបស់លោកអូបាម៉ា ត្រូវបានផ្សព្វផ្សាយបន្តដោយក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃ ព្រហស្បតិ៍​ទី៥ ខែតុលា ឆ្នាំ២០១៥នេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា