ត្រឡប់ក្រោយ

លោក សុន ឆ័យ ៖ ចំណូលអង្គរវត្តអាចកើនឡើងចន្លោះពី៥០ទៅ១០០លានដុល្លារបន្ថែមទៀត

លោក សុន ឆ័យ តំណាងរាស្រ្តគណបក្ស ​សង្រ្គោះជាតិ បាន​អះអាង​ថា​ចំណូលបានមកពីការលក់សំបុត្រ​ចូលទស្សាន​ប្រាសាទ​​អង្គរវត្ត ​អាចនឹង​កើនឡើង​បាន​ពី​៥០ទៅ១០០លានដុល្លារក្នុងមួយឆ្នាំបន្ថែម​ទៀត​​ នៅពេល​រដ្ឋាភិបាល​សម្រេ​ចយកការ​ប្រមូលចំណូល​មកគ្រប់គ្រងវិញ។​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បាន​សម្រេចបញ្ឈប់ការ​ផ្តល់សិទ្ធិ​ទៅឲ្យ​ក្រុមហ៊ុន សុខ គង់ ក្នុងការប្រមូល​​​ថវិកា​ពី​ការលក់សំបុ​ត្រ​អង្គរវត្ត ដែលនឹងចូលជាធរមានចាប់ពីដើមឆ្នាំ​២០១៦។​អនុប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ បានឲ្យដឹងនៅថ្ងៃសុក្រនេះ​ថា​ នៅពេលចំណូលអង្គរត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលវិញ ចំណូ​លពីការចូលទស្សនាអង្គរវត្ត​អាចកើនឡើងពី៥០ទៅ​១០០លានដុ​ ល្លារក្នុងមួយឆ្នាំ។ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា