ត្រឡប់ក្រោយ

លោក អ៊ូ វីរៈ អំពាវនាវឲ្យមានគោលនយោបាយការបរទេសរួម មុនការបោះឆ្នោត២០១៨

អ្នកវិភាគឯករាជ្យនិងជាប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ អំពាវនាវឲ្យគ្រប់គណបក្សនយោបាយត្រូវមាន ​គោល​នយោបាយ​ការបរទេសរួមមួយ នៅមុនការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។លិខិតចំហរបស់ប្រធានវេទិកាអនាគត ដែលចេញចំថ្ងៃបុណ្យរាជ្យជាតិ ៩វិច្ឆិកានេះ បានអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់​ជាពិសេសគណបក្សប្រជាជនកម្ពុជានិងគណបក្ស​ សង្រ្គោះជាតិ គួរមានការយល់ស្រប​ពីគោលនយោបាយការបរទេសរួមមួយសម្រាប់​កម្ពុជា។ លិខិត​បញ្ជាក់ថាគោល​ នយោបាយនេះគួរត្រូវបានធ្វើឡើងដើម្បីជាប្រយោជន៍យុទ្ធសាស្ត្ររយៈវែងរបស់កម្ពុជា បើទោះ​បីជាគណបក្សណាមួយកាន់អំណាចក៏ដោយ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា