ត្រឡប់ក្រោយ

លោក កឹម សុខា៖ «អ្នកមានអំណាច អាចរំលោភបំពាន លើអ្នកដទៃ ប៉ុន្តែអ្នកមិនអាច គេចផុតពី ច្បាប់ធម្មជាតិឡើយ»

លោក កឹម សុខា អនុប្រធានគណបក្ស សង្រ្គោះជាតិ ដែលពេលនេះ កំពុងស្ថិតនៅប្រទេសកូរ៉េខាងត្បូង បានសរសេរនៅលើ Facebook របស់លោក ដែលមានន័យយ៉ាង ដូច្នេះថា «ខ្ញុំសូមចូលរួម អបអរសាទរ ទិវាបុណ្យខួបឯករាជ្យជាតិខ្មែរ លើកទី៦២ (០៩ វិច្ឆិកា១៩៥៣-០៩ វិច្ឆិកា ២០១៥)។ ឆ្លៀតក្នុង ឱកាសនេះដែរ ខ្ញុំសូមអំពាវនាវ ចំពោះអ្នកនយោបាយខ្មែរ ជាពិសេសអ្នកដែលកំពុងមានអំណាចក្នុងដៃ សូមមេត្តាខិតខំ រើបម្រះផ្លាស់ប្តូរ ទាំងកាយ វាចា និងចិត្តរបស់ខ្លួនឲ្យទទួលបានឯករាជ្យចាកផុតពី លោភៈ ទោសៈ មោហៈ ដែលបាននិងកំពុងគ្រប់គ្រង បង្គាប់បញ្ជាចិត្តអ្នកឲ្យ ប្រព្រឹត្តនូវអំពើ ជាអកុសលកម្ម ដែលនាំមកនូវសេចក្ដីទុក្ខទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត សម្រាប់ ខ្លួនឯង ក្រុមគ្រួសារ អ្នកដទៃសង្គម និងប្រទេសជាតិ»។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា