ត្រឡប់ក្រោយ

លោក សម រង្ស៊ី និង លោក កឹម សុខា នឹងជួបជាមួយ មន្រ្តីជាន់ខ្ពស់ជប៉ុន

ប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា  នឹងជួបសំណេះសំណាល ជាមួយសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធានគណបក្សប្រឆាំង និងសមាជិករាជរដ្ឋាភិបាលជប៉ុននៅល្ងាចថ្ងៃអង្គារ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥។ក្រោយពីធ្វើដំណើរទៅដល់ប្រទេសជប៉ុននៅព្រលប់ថ្ងៃ៩វិច្ឆិកា លោក កឹម សុខា បានធ្វើការ ប្រកាសនៅក្នុងបណ្តាញ ទំនាក់ទំនង សង្គមរបស់លោក នៅព្រឹកថ្ងៃទី១០ វិច្ឆិកា ថា ពួកលោក ទាំងពីរនឹងមន្រ្តីជាន់ខ្ពស់របស់ជប៉ុន ព្រមទាំងនឹងជួបជាមួយសហគមន៍ខ្មែរ ដែលរស់នៅ ប្រទេសជប៉ុនផងដែរ នាល្ងាចថ្ងៃពុធ ១១ ខែវិច្ឆិកា ៕

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា