ត្រឡប់ក្រោយ

តុលាការនឹងផ្អាកសកម្មភាពបក្សសំបុកឃ្មុំ ជាបណ្តោះអាសន្ន

 លោក ហ៊ាង ឫទ្ធី អនុ​ប្រធាន​គណបក្ស​​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ បាន​​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​ចេញ​ដីកា​បញ្ឈប់​សកម្មភាព​នយោបាយ​គណបក្ស​​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​​ជា​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ឆាប់ៗ​ខាង​មុខ​នេះ។ លោក ឫទ្ធី បាន​និយាយ​ថា៖ «​ក្រឡា​បញ្ជី​បាន​ប្រាប់​ខ្ញុំ​ថា​ចៅក្រម​សាលា​ដំបូង​នឹង​ចេញ​ដីកា​ជូន​ដំណឹង​នៅ​សប្តាហ៍​នេះ​មុន​ឲ្យ​​បញ្ឈប់​សកម្មភាព​របស់​គណបក្ស​ជា​បណ្តោះ​អាសន្ន​នៅ​ទូទាំង​ប្រទេស»។ លោក​ថា៖ «​នៅ​ដំណាក់​កាល​នេះ​ខ្ញុំ​រីករាយ​ណាស់​ហើយ​គោរព​តាម​វិធានការ​តុលាការ​ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​បុគ្គល​ពុករលួយ​​ និង​ប្រជាធិបតេយ្យ​ក្លែងក្លាយ​បោកប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ​ព្រោះ​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​អំណាច​ផ្តាច់ការ​»។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា