ត្រឡប់ក្រោយ

គណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រកាសធ្វើសមាជដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មី

នៅពេល​បច្ចុប្បន្ន​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កំពុងតែ​បណ្តោះ​បណ្តា​ល និង​ពង្រឹង​តាម​ឃុំ ដើម្បី​ពន្យល់​ថ្នាក់ដឹកនាំ​នៅតាម​មូលដ្ឋាន ហើយ​មក​ដល់ពេលនេះ​យើង​ពង្រឹង​បាន​ចំនួន​១០៩​ឃុំ​ហើយ សកម្មភាព​នេះ​យើង​នៅតែ​បន្ត​ទៅមុខ​ទៀត​។ នេះ​ជា​ការអះអាង​របស់​លោក​សាម អ៊ី​ន អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។​ ​លោក​សាម អ៊ី​ន បាន​ឲ្យដឹងនៅ​ព្រឹក​ថ្ងៃ​អង្គារ៍​នេះ​ថា បើ​​តាម​គម្រោង​របស់​គណបក្ស​មូលដ្ឋាន​ប្រជាធិបតេយ្យ នៅ​ដើមឆ្នាំ​២០១៦​ខាងមុខនេះ គណបក្ស​នឹង​ធ្វើ​សមាជ​របស់​គណបក្ស ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ និង​ជ្រើសរើស​ថ្នាក់ដឹកនាំ​គណបក្ស​ថ្មី ហើយ​និង​ត្រៀម​រៀបចំ​ចុះ​ឈ្មោះ​ទៅ​កាន់​ក្រសួង មហាផ្ទៃ​ជា​លើក​ទី​ពីរ​ផង​ដែរ​។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា