ត្រឡប់ក្រោយ

ថ្លែងចេញពីប្រទេសជប៉ុន ទីដែលមេដឹកនាំកំពូលរបស់គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា កំពុងបំពេញបេសកកម្មនៅទីនោះ, លោក សម រង្ស៊ី បានលើកឡើងថា ស្ថានទូតខ្មែរនៅ ម៉ាឡេស៊ី មិនចេះជួយការពារពលករខ្មែរ ជាពិសេសស្រ្តីៗ។លោក សម រង្ស៊ី បានថ្លែងអះអាងយ៉ាងដូច្នេះថា «

ថ្លែងចេញពីប្រទេសជប៉ុន ទីដែលមេដឹកនាំកំពូលរបស់គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា កំពុងបំពេញបេសកកម្មនៅទីនោះ, លោក សម រង្ស៊ី បានលើកឡើងថា ស្ថានទូតខ្មែរនៅ ម៉ាឡេស៊ី មិនចេះជួយការពារពលករខ្មែរ ជាពិសេសស្រ្តីៗ។លោក សម រង្ស៊ី បានថ្លែងអះអាងយ៉ាងដូច្នេះថា «សោកស្តាយ ស្ថានទូតរបស់យើងអត់រវីរវល់ មិនមែនតែ នៅស្រុកជប៉ុនទេ នៅប្រទេសម៉ាឡេស៊ី ដែលគេធ្វើបាបស្រីៗ គេយកទៅធ្វើបាបគ្រប់បែបយ៉ាង អត់មានអើពើ អត់មានចេញមុខការពារខ្មែរខ្លួនឯងសោះ ចុះធ្វើអី ទូតហ្នឹងធ្វើអីហ្នឹង តួនាទីរបស់ទូតគេការពារ ជនជាតិខ្មែរ យើង ដែលជួបមានបញ្ហារស់នៅប្រទេសគេហ្នឹង, កាលទេសៈពេលនេះយើង មិនអាចពឹងស្ថានទូតបាន យើងត្រូវរកពិធីដើម្បីជួយ»។ការលើកឡើងរិះគន់ទៅដល់ស្ថានទូតខ្មែរនៅតាមបណ្តាប្រទេសនានា ពីសំណាក់លោក សម រង្ស៊ី ខាងលើនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយ សមាគមយុវជនខ្មែរនៅប្រទេសជប៉ុន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា