ត្រឡប់ក្រោយ

លោកគល់ បញ្ញា សម្តែងក្តីរំភើបដែលបានធ្វើសាក្សីក្នុងការបោះឆ្នោតនៅភូមា

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅកាត់ថា ​(​ខុម​ហ្វ្រែល​) បាន​សម្ដែង​ក្តីរំភើប​ ដែល​បាន​ធ្វើ​ជា​សាក្សី ក្នុងការបាះ​ឆ្នោត​នៅ​ភូមា នាខែ​វិច្ឆិកា ២០១៥​នេះ។​លោកបាន​បន្ត​ថា​ ការ​ចូលរួម របស់​ប្រជាពលរដ្ឋ យ៉ាងច្រើន ពិតជា​សាទរ ការបោះឆ្នោត និង ប្តេជ្ញាចិត្ត ដើម្បី​បុព្វហេតុ ការផ្លាស់ប្តូរ​។ អ្វី​ជា​រឿង​ចាប់​អារម្មណ៍​ខ្លាំង គឺ មាន​សញ្ញា​វិជ្ជមាន ក្រោយ​ការបោះឆ្នោត ក្នុងអន្តរកាល​ការផ្ទេរអំណាច ដោយ​សន្តិវិធី​។ លោកថា មានបេក្ខជន និង អ្នកដឹកនាំ គណៈបក្ស កាន់អំណាច បាន​ទទួលយក​ការ​ចាញ់ឆ្នោត​។លោក​គល់ បញ្ញា បាន​បញ្ជាក់បន្ថែម​ថា​ការសង្កេត របស់​លោក​ឃើញ​ថា ស្ត្រី​ភូមា​ជាច្រីន ជា​អ្នកចាត់ចែង​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ដោយ​យកចិត្តទុកដាក់ និងមាន​​ការប្តេជ្ញា​ចិត្ត​ខ្ពស់​។ ស្ត្រី​បាន​ចូលរួម​ចាត់ចែងការបោះឆ្នោតដ៏​ត្រឹមត្រូវ​មួយ​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា