ត្រឡប់ក្រោយ

តំណាងក្រុមបាតុករបដិសេធចំពោះការប្តឹងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

 តំណាងក្រុមបាតុករដែលបានធ្វើការតវ៉ាទាមទារឲ្យរដ្ឋសភាទម្លាក់លោកកឹម សុខា ចេញទពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា បានធ្វើការបដិសេធ និងច្រានចោលចំពោះការប្តឹងចោទមកលើពួកគាត់ ពីសំណាក់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន២រូប ពាក់ព័ន្ធអំពើហង្សាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅក្បែររបងវិមានរដ្ឋសភា។ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីលោកញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកគង់់ សុភា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមរយៈមេធាវីបានដាក់ពាក្យទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ដោយបានប្តឹងក្រុមបាតុករពីបទ ប៉ុនប៉ងឃាតកម្មគិតទុកជាមុន និងទាមទារសំណងជំងឺចិត្ត ក្នុងម្នាក់ៗ មួយរយលានរៀល ប្រមាណជា ២៥០០០ដុល្លារ។លោកវ៉ាត ម៉ានី តំណាងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលធ្វើបាតុកម្មទម្លាក់លោកកឹម សុខា ឲ្យចុះចេញពីតំណែង កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឲ្យដឹងថា ការតវ៉ារបស់ប្រជាពលរដ្ឋ គឺបានរំសាយតាំងពីម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ហើយនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ទើបកើតមានអំពើហិង្សា ហើយវាមិនពាក់ព័ន្ធជាមួយក្រុមបាតុករដែលតវ៉ានោះទេ ពីព្រោះរឿងនេះ វាដាច់ដោយឡែកពីគ្នា។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា