ត្រឡប់ក្រោយ

លោក សុខ ឥសាន្ត ៖ លោកសមរង្ស៊ី កំពុងយល់សប្តិ

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ពេលនេះ លោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កំពុងតែយល់សប្តិ ដែលមិនអាចក្លាយជាការពិតបាន ពាក់ព័ន្ធនឹងការប្រៀបធៀបលទ្ធផលបោះឆ្នោត នៅប្រទេសភូមា នឹងប្រទេសកម្ពុជានោះ។កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សមរង្ស៊ី ដែលកំពុងស្ថិតនៅប្រទេសជប៉ុន បានសរសេរក្នុងហ្វេសប៊ុកថា “ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់លោកស្រី អ៊ុង សាន ស៊ូ ជី និងគណបក្ស “សម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ" របស់លោកស្រី ក្នុងការបោះឆ្នោត កាលពីថ្ងៃ ៨ វិច្ឆិកា ២០១៥ នៅប្រទេសភូមា គឺជាដំណឹងល្អ សម្រាប់លទ្ធិប្រជាធិបតេយ្យ ទូទាំងពិភពលោក ជាពិសេសសម្រាប់ប្រទេសកម្ពុជា”។ក៏ប៉ុន្តែ លោក សុខ ឥសាន្ត អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានចាត់ទុកការលើកឡើងខាងលើនេះថា “គាត់អរ។ គាត់គិតថា សភាពការណ៍នៅភូមា ដូចកម្ពុជា។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា