ត្រឡប់ក្រោយ

លោក អ៊ុំ សំអាន ស្នើឲ្យរដ្ឋាភិបាលប្រើយន្តការអន្តរជាតិដោះស្រាយជម្លោះដីនៅតំបន់ដាក់ដាំដាក់ហ៊ូត៥១គីឡូម៉ែត្រ

លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលសកម្ម​នឹង​បញ្ហាព្រំដែន​ បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជ្រើស​រើស​ផ្លូវ​ប្តឹងទៅ​តុលាការ​អន្តរជាតិ ករណី​ប្រទាញប្រទង់គ្នា​លើ​ដីនៅតំបន់ដាក់ដាំដាក់ហ៊ូតនៃ​ខេត្ត​​មណ្ឌលគិរីដែលមាន​ទំហំ​ដី៥១គីឡូម៉ែត្រការ៉េ។លោក អ៊ុំ សំអាន បានសរសេរនៅលើហ្វេសប៊ុក​របស់លោក​ថា​៖ “ផែនទីកម្ពុជាតម្កល់នៅអង្គការសហប្រជា​ជាតិ(UN)ដែលខ្ញុំបានទទួលគឺផ្ទាំងSre Khtumបោះពុម្ភឆ្នាំ១៩៥២(ស្របតាមមាត្រា២នៃរដ្ឋធម្មនុញ្ញ) ខ្សែព្រំដែនដើរ​តាមព្រែកដាក់ហ៊ូតមិនមែនខ្សែព្រំដែនដើរតាមព្រែកដាក់ដាំដូចការអះអាងរបស់វៀតណាម​​នោះទេ”។ លោក​បន្ត​ថា​រដ្ឋាភិបាលអាចប្រើផែនទីតម្កល់នៅអង្គការសហប្រជាជាតិនេះនិងសេចក្តីសម្រេ​ចរបស់អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិនឆ្នាំ១៩១៤ ដើម្បីទាមទារដីខ្មែរ៥១គីឡូម៉ែត្រ​ការ៉េពីវៀត​ណាម​មកវិញ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា