ត្រឡប់ក្រោយ

លោក សម រង្ស៊ី ឆ្លើយតបនឹងលោក ហ៊ុន សែន ថាអ្នកនយោបាយត្រូវមានសុជីវធម៌

លោក សម រង្ស៊ី ប្រធានគណបក្ស ​សង្រ្គោះជាតិ បានថ្លែង​ថា​លោក​នឹង​សុំ​ទោស​ ប្រសិន​បើ​លោក​ធ្វើ​ឲ្យ​អ្នកណាមួយ​ឈឺចាប់ តែ​លោក​ថា​អ្នកនយោបាយ​ត្រូវ​តែ​មាន​សុជីវធម៌​។​លោក សម រង្ស៊ី បានថ្លែង​បែបនេះ​ជា​ការឆ្លើយ​តប​ទៅនឹង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានទម្លាយសារ​សុំទោស​របស់លោក សម រង្ស៊ី និង​ហៅលោក​ សម រង្ស៊ី ថា”​អាកូនក្បត់ជាតិ​”។​ឆ្លើយ​តបតាមអ៊ីម៉េល លោក សម រង្ស៊ី បាន​ឲ្យដឹងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ​ថា៖ “ខ្ញុំនឹងសុំអភ័យទោស ចំពោះនរណាក៏ដោយ ពេលណាក៏ដោយ បើខ្ញុំបានធ្វើឲ្យគេឈឺចាប់ក្នុងប្រការណាមួយដោយអចេតនា”។ លោក​បន្ថែមថា​៖​ “ក្នុងការបំពេញតួនាទីរបស់យើងជាអ្នកនយោបាយ ក៏យើងត្រូវមានសុជីវធម៌ដែរ”

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា