ត្រឡប់ក្រោយ

ប្រជាពលរដ្ឋជាង១៥០០០នាក់ បានចុះឈ្មោះបោះឆ្នោត សាកល្បងតាម ប្រព័ន្ធកុំព្យូទ័រ

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានប្រកាសឲ្យដឹងថា  ក្នុងរយៈពេល១១ថ្ងៃ នៃដំណើរការ ចុះឈ្មោះបោះឆ្នោត សាកល្បងនៅទូទាំង រាជធានី-ខេត្តទាំង២៥ មានប្រជាពលរដ្ឋ បាននាំគ្នា ចុះឈ្មោះចំនួន ១៥.០១២នាក់ ។យោងតាមលទ្ធផល បណ្តោះអាសន្ន នៃការចុះបោះឆ្នោត នៅថ្ងៃទី១១ វិច្ឆិកា បានបញ្ជាក់ថា  សរុបភូមិទាំងអស់មាន៤១ ក្នុង២៥-រាជធានី-ខេត្ត ។ គិតជាចំនួនភាគរយវិញ មាន ៤៦.១៥ភាគរយ ដែលបានចុះឈ្មោះបោះឆ្នោត។ បើគិតចំនួនអ្នកចុះឈ្មោះប៉ាន់ស្មាន ៣២,៥២៨។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា