ត្រឡប់ក្រោយ

លោក ហ៊ុន សែន ៖កុំឲ្យចោទរូបលោកថាប្រើពាក្យអសុរោះ ករណីហៅថាអាកូនក្បត់ជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាកុំឲ្យប្រជាពលរដ្ឋនិងអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ ចោទរូបលោកថាបានប្រើភាសាអសុរោះ ករណីដែលលោកហៅ លោក សម រង្ស៊ីថាជា”កូនអាក្បត់ជាតិ”។លោក ហ៊ុន សែន បានថ្លែងបែបនេះរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃព្រហស្បតិ៍ នេះ។លោក សម រង្ស៊ី បានបើកការវាយប្រហរនាពេលថ្មីៗនេះ ក្រោយពីមានការផ្ញើសារសុំទោស។ លោកបន្តថាលោក សម រង្ស៊ី ធ្លាប់បានហៅរូបលោកនិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថាជា”អាចោរលក់ជាតិ ធ្វើអាយ៉ងឲ្យបរទេស”។លោក ហ៊ុន សែន ចាត់ទុកថាការលើកឡើងរបស់លោក សម រង្ស៊ី ថា”ទឹកមួយតំណក់ដែលធ្វើឲ្យកែវមួយកំពប់តែម្តង”។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា