ត្រឡប់ក្រោយ

រាជរដ្ឋាភិបាល អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព

ក្រោយជជែកពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃសុក្រនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តទាំងស្រុងដោយគ្មានកែប្រែ ទៅលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងភាគីពាក់ព័ន្ធ។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ដែលជាសមាជិក របស់រាជរដ្ឋាភិបាលកម្ពុជា។លោក ផៃ ស៊ីផាន បានអះអាងថា មុននឹងឈានដល់ការអនុម័តគាំទ្រទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ គណៈរដ្ឋមន្រ្តីបានធ្វើការពិភាក្សាដេញដោល យ៉ាងផុសផុលផងដែរ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា