ត្រឡប់ក្រោយ

លោក ហ៊ុន សែន នឹងចូលរួមវេទិកា ស្រូវ-អង្ករកម្ពុជា លើកទី៥ នៅដើមឆ្នាំ២០១៦

សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) សហការជាមួយសម្ព័ន្ធ សមាគមសហ គ្រាសធុនតូច និង មធ្យមកម្ពុជា (FASMEC) នឹងរៀបចំ “វេទិកាស្រូវអង្ករកម្ពុជាលើកទី ៥” នៅថ្ងៃទី ២៤-២៥-២៦ ខែមករា   ឆ្នាំ ២០១៦ នៅសណ្ឋាគារសុខា ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់       លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។សេចក្តីប្រកាសព័ត៌មានបានឲ្យដឹថា កម្មវិធីនេះ ក្នុងគោលបំណងប្រមូលផ្តុំ អ្នកពាក់ព័ន្ឋទាំងអស់ ក្នុងវិស័យ ស្រូវអង្ករជួបគ្នា ដើម្បីធ្វើការពិភាក្សាលើបញ្ហាស្រូវអង្ករ ដែលមានទំនាក់ទំនងជាមួយនឹងការ ធ្វើពាណិជ្ជកម្ម អង្ករទៅកាន់ប្រទេសនានា នៅលើពិភពលោក។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា