ត្រឡប់ក្រោយ

បក្សប្រឆាំងសាទរចំណាត់ការរដ្ឋាភិបាលរឿងបញ្ឈប់ជួលដីតាមព្រំដែនឲ្យប្រទេសជិតខាង

បក្ស​ប្រឆាំង និង​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​​សាទរ​ចំពោះ​ចំណាត់​ការ​រដ្ឋាភិបាល ដែល​បញ្ជា​ឲ្យ​ពលរដ្ឋ​តាម​ព្រំដែន​បញ្ឈប់​ជួល​ដី​ឲ្យ​ប្រទេស​ជិត​ខាង។លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ យល់​ថា ចំណាត់​ការ​នេះ​ល្អ​ដែរ តែ​ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​គួរ​មាន​ចំណត់​ការ លើ​រឿង​ពលរដ្ឋ​ដែល​កំពុង​មាន​បញ្ហា​ដីធ្លី។ លោក អេង ឆៃអ៊ាង បន្ត​ថា រដ្ឋាភិបាល​ខ្លួន​ឯង គួរ​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​បរទេស។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារាចរ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន កុំ​ឲ្យ​ជួល​ដី​ឲ្យ​បរទេស​ទៀត ដែល​មាន​ដូចជា​ប្រទេស​វៀតណាម ថៃ និង​ប្រទេស​ឡាវ។ចំណាត់​ការ​របស់ លោក ហ៊ុន សែន បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ថ្ងៃទី១៣ ខែវិច្ឆិកា។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា