ត្រឡប់ក្រោយ

លោក សម រង្ស៊ី ៖ ការចេញដីកាឲ្យចាប់ខ្លួនរូបលោក មកពីអ្នកដឹកនាំផ្តាច់ការសេសសល់ក្នុងទ្វីបអាស៊ីខ្លាចចាញ់ឆ្នោតដូច នៅភូមា

មេដឹកនាំ​គណបក្សប្រឆាំង​យល់ថាករណី​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ បង្គាប់​ឲ្យ​ចាប់ខ្លួន​រូបលោក បណ្តាលមកពី​អ្នក​ដឹកនាំ​ផ្តាច់ការ​មួយ​ចំនួន​ដែល​នៅ​សេសសល់​ក្នុង​តំបន់​ ទ្វីបអាស៊ី មាន​ភាព​តក់ស្លុត ដោយសារ​បក្ស​ប្រឆាំង​នៅ​ប្រទេស​ភូមា​ឈ្នះឆ្នោតនិង​ជា​គំរូ​នៃ​ ការផ្លាស់ប្តូរ​នៅ​កម្ពុជា​។​

គេហទំព័រ​ហ្វេ​សប៊ុក​របស់លោក សម រង្ស៊ី ចុះផ្សាយ​កាលពី​ថ្ងៃ​សៅ​រិ៍ មាន​ខ្លឹមសារ​ថា ព្រឹត្តការណ៍​ចុងក្រោយ​បំផុតនៅ​ប្រទេស​កម្ពុជា ក្នុងនោះ មាន​ទាំងដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនលោក​បង្ហាញឲ្យឃើ​ញ​ថា គឺ​អាចពាក់ព័ន្ធ​ព្រឹត្តិការណ៍​នយោបាយ​នៅក្នុង​ប្រទេស​ភូមា​។ លោក​៖ “​ចរន្ត ​នយោបាយ​នាំមក​នូវ​សេរីភាព ដែល​គ្មាន​នរណា​អាច​ទប់ស្កាត់បាន ហើយ​កំពុងតែ​រីក​រាលដាល​ទូទាំង​ពិភពលោក ធ្វើឲ្យ​របប​ផ្តាច់ការ​ដួលរលំ​ម្តង​មួយៗ ចរន្ត​ន​នេះ​ក៏​នឹង​ឈាន​មកដល់​ប្រទេស​កម្ពុជា​ដែរ ក្នុង​ពេល​ឆាប់ៗ ខាងមុខនេះៗ​”​។​

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា