ត្រឡប់ក្រោយ

លោក សម រង្ស៊ី ៖ នឹងត្រឡប់មកកម្ពុជាវិញ បើទោះជាលោកត្រូវស្លាប់ក៏ដោយ

លោក សម រង្ស៊ី ប្រធានគណបក្ស ​សង្រ្គោះជាតិ បាន​ថ្លែង​ថា​លោក​នឹងត្រឡប់មកប្រទេសកម្ពុជា​តាមគម្រោង​របស់លោក បើទោះជាមានការចាប់ខ្លួនក៏ដោយ ដោយ​បញ្ជាក់​ថា​បើទោះលោកត្រូវស្លាប់​ ក៏​លោក​នឹង​ត្រឡប់មកកម្ពុជាវិញ​​។លោក សម រង្ស៊ី បានថ្លែង​បែបនេះទៅកាន់​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ១០០០នាក់ នៅទីក្រុងប៊ុសាននៃ​ប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃទី១៤ខែវិច្ឆិកា ខណៈលោក និង​លោក កឹម សុខា កំពុងបំពេញទស្សន​កិច្ចនៅ​ក្រៅ​ប្រទេស​។គួរបញ្ជាក់ផងដែរថា  លោក សម រង្ស៊ី ត្រូវបានតុលាការចេញ​ដីកាបង្គាប់ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួនដាក់​ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ ​ឲ្យមានការ​រើសអើង ដែល​ប្តឹង​ដោយ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរ​ជើង​ឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ​ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។តាម​គម្រោង​លោក សម រង្ស៊ី នឹង​ត្រឡប់​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​វិច្ឆិកា​នេះ​។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា