ត្រឡប់ក្រោយ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិជំរុញឲ្យរដ្ឋាភិបាលទម្លាក់ការចោទលោក សម រង្ស៊ី

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ អំពាវនាវ​ឲ្យ រដ្ឋាភិបាល​ទម្លាក់ចោល ការចោទប្រកាន់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង ស្នើឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បញ្ឈប់​ការប្រើ​ច្បាប់​ព្រហ្មទណ្ឌ​ក្នុង​បំណង​ប្រឆាំង​អ្នកនយោបាយ​ ក្រុមប្រឆាំង​។​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ កាលពី​ថ្ងៃ​១៤ ​ខែវិច្ឆិកា លើកឡើងថា ក្រោយ​ពី​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ព្រមាន​ប្រើ​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​លោក សម រង្ស៊ី  សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​ចេញ​ដីកា​នៅ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា សើរើ​រឿង​ចាស់​ចាប់​លោក សម រង្ស៊ី ដាក់​ពន្ធនាការ​គារ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ក៏​អំពាវនាវ​ឲ្យ​ម្ចាស់​ជំនួយ​របស់​កម្ពុ​ជា ដាក់​សម្ពាធ​លើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឈប់​ប្រើ​រូបភាព​ច្បាប់​ក្នុង​បំណង​ទប់ទល់​និង​អ្នកនយោបាយ​ក្រុមប្រឆាំង​។​លោក ប្រ៊ែ​ដ អាដាម នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​ សិទ្ធិមនុស្ស​អន្តរជាតិ ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ថា នៅពេល​ដែល​ក្រុម​យោធា​ភូមា​ទទួលស្គាល់ថា ខ្លួន​ចាញ់​ការបោះឆ្នោត  លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បែ​រជា​ត្រៀម​យកឈ្នះ​គណបក្ស​ប្រឆាំង​នៅ​អាណត្តិ​ក្រោយ​ដោយ​ចាប់​មេ​បក្ស​ ប្រឆាំង​បញ្ជូល​ពន្ធនាគារ​ 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា