ត្រឡប់ក្រោយ

CNRPប្តេជ្ញាបន្តពង្រឹងវប្បធម៌សន្ទនាជាមួយCPPបើទោះជាមានការចាប់ខ្លួនលោក សម រង្ស៊ី

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ លើកឡើងថា គណបក្ស​នេះ​នៅតែ​បន្ត​ពង្រឹង​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​កាន់អំណាច​ដដែល បើ​ទោះជា​អាជ្ញាធរ​ចាប់ខ្លួន​លោក សម រង្ស៊ី នៅ​ថ្ងៃ​ខាងមុខ តាម​ដីកា​របស់​តុលាការ​ក៏​ដោយ​។​តំណាងរាស្ត្រ​និង ជា​អគ្គនាយក​ហិរញ្ញវត្ថុ​នៃ គណបក្ស​សង្គ្រោះ​ជាតិ​លោក​គី វណ្ណដា​រ៉ា  ថ្លែង​បែប​នេះ​ក្នុង​កិច្ចសន្ទនា​រវាង​យុវជន​ជាមួយ​គណបក្ស​នយោបាយ ស្តីពី ការចូលរួម​របស់​យុវជន​ក្នុង​ការពង្រឹង​វប្បធម៌​សន្ទនា កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ។​ក្នុង​កិច្ចសន្ទនា​នោះដែរ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែងថា លោក គាំទ្រ​និង​ការលើកឡើង​របស់​លោក គី វណ្ណដា​រ៉ា ដែល​ចង់​រក្សា​វប្បធម៌​សន្ទនា​។ ប៉ុន្តែ​លោក​ថា ដើម្បី​រក្សា​វប្បធម៌​សន្ទនា​បាន លុះត្រាតែ​គូភាគី​អត់ធ្មត់ មាន​សុជីវធម៌ ឈប់​និយាយ​រិះគន់​រដ្ឋាភិបាល ផ្ទុយ​នឹង​កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២២ កក្កដា ២០១៤ ទើប​ធ្វើឲ្យ​ប្រទេស​មាន​ស្ថិរភាព និង​សន្តិភាព​។​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា